You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវ មហាកុដ ចំនួន០១ខ្នង

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវ មហាកុដ ចំនួន០១ខ្នង

ស្វាយរៀងៈ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវ មហាកុដ ចំនួន១ខ្នង នៅវត្តពោធិទន្ទឺម ហៅវត្តកក់ ស្ថិតនៅភូមិកក់ ឃុំស្វារំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលចំណាយថវិកា សាងសង់អស់ចំនួន៤៨,០០០ ដុល្លា (បួនម៉ឺនប្រាំបីពាន់ដុល្លា) និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល រង នៃគណអភិបាលខេត្តស្វាយរៀង ប្រធានមន្ទីរនាៗ ក្នុងខេត្ត លោកមេបញ្ជាការ កងកំលាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្ត លោកអភិបាល នៃគណអភិបាល ស្រុកស្វាយទាប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុប ចំនួន២,៥៥៤នាក់។

ក្នុងពិធី សំណេះសំណាលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ សំណេះសំណាល ប្រកបដោយភាពស្នឹតស្នាលរាក់ទាក់បំផុត និងបានរំលឹកប្រវត្តរឿងដើមពីប្រវត្តិសាស្ត្រនៅតំបន់នេះ ផងដែរ ក្រោយពីចប់ពិធីសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ បានបំពាក់មេដាយចំនួន១៨នាក់ ជូនសប្បុរសជន ដែលបានចំណាយធនធានក្នុងការកសាង កុដនេះផងដែរ ព្រមទាំងបានចែកជូនអំណោយដល់ តាជី យាយជី ចំនួន១៣០ នាក់ ដោយម្នាក់ៗទទូល បាន ក្រណាត់ស១ដុំ ប្រាក់១ម៉ឹនរៀល។ សិស្សានុសិស្សចំនួន ១.២៤៤ នាក់ម្នាក់ៗទទូលបាន សៀវភៅ១ក្បាល ប៊ិច១ដើម។ ប្រជាពលរដ្ឋចូលរួមចំនួន១.២១១ នាក់ ដោយក្នុងម្នាក់ៗទទូលបានក្រម៉ា១។ លោកគ្រូ អ្នកគ្រូចំនួន៧៩ នាក់ ដោយម្នាក់ៗទទូលបានប្រាក់៥ ម៉ឺនរៀល។ ក្រុមប្រឹក្សា ឃុំស្វាយរំពារ ចំនួន១៤ នាក់ ដោយម្នាក់ៗទទូលបានថវិកា២០ ម៉ឺនរៀល។ សាលាវិទ្យាលយ័ហ៊ុន សែនស្វាយរំពារ ចំនួន ១ លានរៀល។ សាលាបឋមសិក្សាពោទន្ទឹមចំនួន១ លានរៀល។

សាលាបឋមសិក្សាអង្គស្វាយ ចំនួន ១ លានរៀល និងកងកំលាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដោយមួយអង្គភាពទទួលបានថវិកា ១ លានរៀល ព្រមទាំបានប្រគល់ថ្លៃខ្វះខាត ក្នុងការសាងសង់កុដ ដែលនៅខ្វះឈ្នួលជាងចំនួន៨,០០០ ដុល្លាអាមេរិក ផងដែរ៕