You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់

រតនគិរីៈ នៅវេលាម៉ោង០៧ និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. គោយន្តឆ្នៃ ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ និងកកោះ ពេញគោយន្ត (ពុំទាន់វាស់វែង) ។

ន្ត្រីដដែលបានបញ្ជាក់បន្ថែមទៀតថា ក្នុងនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន០៣នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយបទល្មើសខាងលើ ផងដែរ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។

(អត្ថបទ ម៉ាន់ ដាវីត)