You are currently viewing ឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កំពង់ចាមៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។

តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ គឺធ្វើឡើងជា០៣ដំណាក់កាល ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ០០ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមមានឈ្មោះៈ
១. អឿន សំអាត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២. លី ស្រីម៊ៅ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅផ្ទះជួល ស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានធ្វើការចាប់យកបាននូវវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.១៦ក្រាម
២.ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅ បញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។

បន្ទាប់ពីបានធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀនទាំងនោះ ពីជនសង្ស័យម្នាក់ មានឈ្មោះ បាន បឹង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោ០៧ និង០០នាទីព្រឹក ថ្ងៃឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏បានសុំការសហការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បី ធ្វើការឆែកឆេរលំនៅដ្ឋានខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យនោះ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីធ្វើការឆែកឆេររួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ថង់សម្រាប់វិចខ្ចប់ គ្រឿងញៀន និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថាទៀតថា អំឡុងពេលដែល កម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើឈ្មោះ បាន បឹង ដែលជាជនសង្ស័យទី៣នោះ ស្រាប់តែមានជនសង្ស័យម្នាក់ទៀត មានឈ្មោះ យន ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានតេមក ជនសង្ស័យខាងលើ ដើម្បីសុំចែករំលែកគ្រឿងញៀនមកអោយខ្លួន។

បន្ទាប់ពីបានទទួលពត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថ ក៏បានរៀបចំផែនការ ដើម្បីពួនស្ទាក់ រង់ចាំជនសង្ស័យ ឈ្មោះ យន ពិសី ដែលតេមកនោះ មកយកថ្នាំញៀននៅចំណុច ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាចំណុច ដែលពួកគេតែងតែមកជួបគ្នា។

លុះដល់វេលាម៉ោង១០ និង០០នាទី ថ្ងៃខែឆ្នាំ ដដែល ជនសង្ស័យឈ្មោះ យន ពិសី ក៏បានមកដូចការណាត់ជួបប្រាកដមែន ទើបកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗតែម្តង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)