You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

រតនគិរីៈ នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថក្រុងបានលុង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. លី សុធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី
២. ឡុច ចាន់ណេង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ ០.៤៨ ក្រាម
២.ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៣. ម៉ូតូ ចំនួន០២គ្រឿង
៤. នាឡិកា ចំនួន០១គ្រឿង
៥. ប្រាក់ខ្មែរ ចំនួន ៤៣.៥០០រៀល (សែសិបបីពាន់ប្រាំរយរៀល)។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)