សៀមរាបៈ នៅវេលាម៉ោង០៨ និិង០០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត និងនាយទាហាន នាយហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)