កំពត : នៅវេលាម៉ោង០៨ និង០០ នាទីព្រឹក ថ្ងែទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា
មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ខៀវ ធនវុឌ្ឍី សមាជិក គ.ខ.ប ខេត្តកំពត លោកគឹម.ញ៉ក មន្រ្តីទទួលនិងដោះស្រាយបណ្ដឹង គ.ជ.ប ខេត្តកំពត លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ២០៦នាក់ ។
(អត្ថបទ ម៉ាន់ ដាវីត)