You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងកិច្ចដំណើរការបោះឆ្នោត

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងកិច្ចដំណើរការបោះឆ្នោត

ស្វាយរៀង : នៅវេលាម៉ោង១៤ និង០០ នាទីរសៀល ថ្ងែទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុត នន្ទ

មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ១៧៧នាក់ ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុត នន្ទ ក៏ធ្វើបទឧទ្ទេសនាមយ៉ាងក្បោះក្បាយអំពី ក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខ ក្នុងដំណើការបោះឆ្នោត ដល់កងកម្លាំងអាវុធហត្ថទាំងអស់ អោយយល់ជ្រួលជ្រាបបានគ្រប់គ្នា ជៀសវាងទៅបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោត កុំអោយមានកំហុសឆ្គងណាមួយកើតឡើង។


(អត្ថបទ ម៉ាន់ ដាវីត)