You are currently viewing មិនត្រូវអោយមានការកាត់គោលរបប ប្រាក់បៀវត្តន៍ ផ្សេងៗ របស់ នាយទាហាន នាយទាហានរង ឡើយ

មិនត្រូវអោយមានការកាត់គោលរបប ប្រាក់បៀវត្តន៍ ផ្សេងៗ របស់ នាយទាហាន នាយទាហានរង ឡើយ

កំពង់ស្ពឺៈ ការលើកឡើងដោយមិនឲ្យមានការកាត់ប្រាក់គោលរបប របស់ នាយទាហាន នាយទាហានរង នេះ គឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០១៧ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង មន្ទីរទាំង៥ មេបញ្ជាការ មេបញ្ជាកររង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តផងដែរ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានលើកឡើងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោៈបញ្ហាការកាត់ប្រាក់បៀរវត្ស ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានផ្សព្វផ្សាយបន្តថា ចាប់ពីពេលនេៈតទៅ ហាមដាច់ខាតការកាត់គោលរបប គ្រប់រូបភាព គ្រប់ទម្រង់ទាំងអស់ពី នាយទាហាន នាយទាហានរងនិងពលអាវុធហត្ថក្រោមឪវាទ ក្នុងនោៈក៏មិនអនុញ្ញាតិរាល់ការអំពាវនាវគៀងគរ រកថវិកាគ្រប់រូបភាពសម្រាប់កសាងសមត្ថផលផ្សេងៗ របស់អង្គភាពឡើយ មិនតែប៉ុណ្ណោៈរាល់ការបង់វិភាគទានគឺមិនអនុញ្ញាតិ រួមទាំងការងារចងការប្រាក់ ឬទិញប្រាក់ខែនៅក្នុងអង្គភាពផងដែរ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានសង្កត់ធ្ងន់ចំពោៈបញ្ហាសន្តិសុខ ត្រូវបន្តស្រាវជ្រាវ និងទប់ស្កាត់ បង្ក្រាប គ្រប់ករណីដែលប៉ងបង្ករភាពអសន្តិសុខ ចលនាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេសតាមដាន និងក្តាប់ឲ្យបានបញ្ហាសន្តិសុខនយោបាយ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោៈឆ្នោតខាងមុខ ក្នុងនាមយើងជាកម្លាំងអន្តរាគមន៌។

ដើម្បីធានាឲ្យបានត្រូវចាត់តាំងកម្លាំងល្បាតនៅតាមភូមិសាស្ត្រមូលដ្ឋាន ងាយស្រួលក្នុងការក្តាប់មុខសញ្ញាដែលប៉ុនប៉ងបង្កភាពអនាធិបតេយ្យគ្រប់រូបភាព ហើយយើងជាកងកម្លាំងងាយស្រួលបង្ក្រាប អន្តរាគមន៏ឲ្យទាន់ពេលវេលា។