You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យបញ្ជីបណ្ដឹង និងបញ្ជីសរុប ក្នុងការឃាត់ខ្លួន របស់មន្រ្តីជំនាញនគរបាលយុត្តិធម៌

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យបញ្ជីបណ្ដឹង និងបញ្ជីសរុប ក្នុងការឃាត់ខ្លួន របស់មន្រ្តីជំនាញនគរបាលយុត្តិធម៌

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យបញ្ជីបណ្ដឹង និងបញ្ជីសរុប ក្នុងការឃាត់ខ្លួន របស់មន្រ្តីជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរ ដោយមានការចូលរួមពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង ទទួលការងារជំនាញនីមួយៗ ក្នុងមន្ទីរព្រហ្មទណ្ឌ និងប្រធានមន្ទីរយុត្តិធម៌ នាយ នាយរងការិយាល័យបទល្មើសព្រហ្មទណ្ឌ នាយ នាយរងការិយាល័យបទល្មើសគ្រឿងញៀន នាយ នាយរងការិយាល័យបទល្មើសជួញដូរមនុស្ស។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ស្វាយ សំណាង បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ឲ្យកាន់តែយល់ជ្រួតជ្រាបពីនីតិវិធីពាក់ព័ន្ធនឹងកំណត់ហេតុផ្សេងៗ និងសំណុំរឿង របស់មន្ត្រីនគរបាលយុត្តិធម៌ផងដែរ។