You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់

រតនគិរីៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្តម៉ាកកាមរី បាឡែន ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ពេញរថយន្ត (មិនទាន់បានវាស់វែង) ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)