រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យជំនាញ បុគ្គលិក ភស្តុភារបច្ចេកទេស បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តរតនគិរី។
កិច្ចប្រជុំនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងលោកមេបញ្ជាការរង ទទួលការងារជំនាញនីមួយៗ នាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។