You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវកានូវ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តពោធិ៍ធំ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវកានូវ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តពោធិ៍ធំ

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវកានូវ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តពោធិ៍ធំ ស្ថិតក្នុងភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង
ដែលចំណាយថវិកា សាងសង់អស់ចំនួន១៥៦,៩៤៧ ដុល្លា (មួយសែនប្រាំម៉ឺនប្រាំមួយពាន់ប្រាំបួនរយសែសិបប្រាំពីរ់ដុល្លា) និងដោយមានការអញ្ជើញចូលរួមពីំណាក់ អភិបាល នៃគណអភិបាលខេត្តស្វាយរៀង ប្រធានមន្ទីរនានាក្នុងខេត្ត លោកមេបញ្ជាការ កងកំលាំងប្រដាប់អាវុធទាំង៣ក្នុងខេត្ត លោកអភិបាល នៃគណអភិបាល ស្រុករមាសហែក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុប ចំនួន១១៣៥នាក់។

ក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានមានប្រសាសន៍ សំណេះសំណាល ប្រកបដោយភាពស្នឹតស្នាលរាក់ទាក់បំផុត និងបានរំលឹកប្រវត្តិរឿងដើមពីប្រវត្តិសាស្ត្រនៅតំបន់នេះ ផងដែរ។

ក្រោយពីចប់ពិធីសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបំពាក់មេដាយ ជូនសប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការកសាង សមិទ្ធិលទាំងនេះ ព្រមទាំងបានចែកជូននូវអំណោយដល់ តាជី យាយជី ចំនួន២០នាក់ ដោយក្នុងម្នាក់ៗទទូល បាន ក្រណាត់ស១ដុំ ថវិកាចំនួន១ម៉ឹនរៀល។ សិស្សានុសិស្ស ចំនួន ៣២៧នាក់ ដោយម្នាក់ៗ ទទូលបាន សៀវភៅ១ក្បាល ប៊ិច១ដើម ថវិកាចំនួន២ម៉ឺនរៀល។
ប្រជាពលរដ្ឋ ចូលរួម ចំនួន៥៥៧នាក់ ដោយក្នុងម្នាក់ៗទទូលបាន ថ្នាំពេទ្យ១កញ្ចប់។
លោកគ្រូ អ្នកគ្រូ ចំនួន៣៨នាក់ ដោយម្នាក់ៗ ទទូលបាន ថវិកាចំនួន២ម៉ឺនរៀល ព្រមទាំបានប្រគល់ជូនថ្លៃ ខ្វះខាតក្នុងការសាងសង់ ដែលនៅខ្វះឈ្នួល ចំនួន៧,០០០ ដុល្លាអាមេរិក ផងដែរ។