ពោធិ៍សាត់ៈ នៅវេលាម៉ោង១៤ និង២០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទធ្នង់ ចំនួន៤០០កំណាត់ ស្មើនិង ១០២០៨ គីឡូក្រាម ស្មើនិង ៧,៥៦១ ម៉ែត្រគូប។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។