You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

ព្រះវិហារៈ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ-នាយរងកងរាជអាវុធហត្ថ ខេត្តព្រះវិហារប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការ ក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថជាសិក្ខាម សរុបទាំងអស់ចំនួន៧៣នាក់។

យោងតាមរបាយការណ៍ហ្វឹកហ្វឺនដែលអានដោយនាយការិយាល័យហ្វឹកហ្វឺន
បានអោយដឹងថាវគ្គហ្វឹកហ្វឺននេះមានរយៈពេល១៥ថ្ងៃស្មើនឹង៧២ម៉ោង
ដែលមានសិក្ខាកាមសរុបចំនួន៥៥នាក់ ហើយវគ្គហ្វឹកហ្វឺននេះមាន
ចំនួន១២មេរៀន ក្នុងនោះមុខវិជ្ជាយោធាស្មើនឹង ៤០% មុខវិជ្ជាជំនាញ
អាវុធហត្ថស្មើនឹង៦០%។

ជាលទ្ធផលវគ្គហ្វឹកហ្វឺនទទួលបាន:
-សិស្សទទួលបានពិន្ទុល្អ មានចំនួន៣៩នាក់ ស្មើនឹង ៧៥%
-សិស្សទទួលបានពិន្ទុល្អបង្គួរ មានចំនួន១៣នាក់ ស្មើនឹង ២០%
-សិស្សទទួលបានពិន្ទុមធ្យម មានចំនួន០៣នាក់ ស្មើនឹង ០៥%។