ប៉ៃលិន: នៅវេលាម៉ោង០៨ និង០០ នាទីព្រឹក ថ្ងែទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីប្រជំុ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ និង សភាពការណ៍ជាតិ អន្តជាតិ សភាពការណ៍ កងយោធពលខេមរភូមិន្ទ និងក្រមសិលធម៌ស ម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលខាងមុខ !–more–>
ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក មីុ វុទ្ធារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត នាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន១១៥នាក់។