អ.ហ ខេត្តរតនគិរី៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនមនុស្សចំនួន០៧នាក់ កាន់កាប់ និង ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញត ។
ជនសង្ស័យ ចំនួន ០៧នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះ
១ ឈ្មោះ វ៉ាន់ ប្រ៉ម ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ គ្រឹង ២ ឈ្មោះ កាំ យ៉យ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ៣ ឈ្មោះ ង៉ែង ញ៉ក់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ
៤ ឈ្មោះ កាំ ភួង ភេទ ប្រុសអាយុ ១៨ ឆ្នាំ ៥ ឈ្មោះ សំបឿន ទូច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ៦ ឈ្មោះ នុយ ថុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ៧ ឈ្មោះ ជូ ប៉ន ភេទ ប្រុស អាយុ ៨៥ ឆ្នាំ ដោយអ្នកទាំងអស់នេះជាជនជាតិ គ្រឹង និងមានទីលំនៅ ភូមិ ៣ សង្កាត់ កាចាញក្រុង បានលុង ខេត្ត រតនគិរី ។
វត្ថុតាងចាប់ដកបានរួមមាន : អាវុធAK 47 ស្វាយវែង ចំនួន ០១ ដើម( គ្មានលេខ ) គ្រាប់ ០៥ គ្រាប់ បង់០១ បង់ អាវុធកែឆ្នៃបាញ់គ្រាប់កងចំនួន ០៣ ដើម គ្រាប់ពីដាងកង់ចំនួន ០៣ ប្រអប់ ៕