ស្វាយរៀងៈ នៅវេលាម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ស្ថិតនៅចំណុចក្នុងកាសុីណូ ពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានជាប់ពាក់ព័ន្ធជាមួយករណីបង្ខាំងមនុស្ស ដោយខុសច្បាប់។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១.ឈ្មោះ ត្រឹង មិញហៀប ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិលេខ១ ឃុំមីកុង ស្រុកតឹង
បៀម ខេត្តតៃនិញ ប្រទេសវៀតណាម ។ ( មានភារកិច្ច យាមបន្ទប់បង្ខាំងជនរងគ្រោះ ) ។
២.ឈ្មោះ ង្វៀន បែថាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំភូមិសឹកបាយ ឃុំតឹងជុង ស្រុកតឹងបៀន ខេត្តតៃនិញ ប្រទេសវៀតណាម ។( មានភារកិច្ចយាមបន្ទប់បង្ខាំង ជនរងគ្រោះ ) ។
៣.ឈ្មោះហ្វាម វឹកថាយ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិវៀតណាម (មានភារកិច្ចយកបាយទឹកឱ្យ ជនរងគ្រោះដែលបង្ខាំង នៅតាមបន្ទប់ ) ។
៤.ឈ្មោះ ផាម ញឹកទ្រឿង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភមិសូម៉ា ឃុំទ្រឿង ត្រាច់ ស្រុកក្រយូវ ខេត្តតៃនិញ ប្រទេសវៀតណាម (មានភារកិច្ចយាមបន្ទប់បង្ខាំងជនរងគ្រោះ)
៥.ឈ្មោះង្វៀន ចូវវ៉ាយញី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុិញទ្រុង ឃុំញឹងថាញ់ទ្រុង ស្រុកតឹងអាន ខេត្តឡុងអាង ប្រទេសវៀតណាម
៦.ឈ្មោះ ង្វៀន កុងមី ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅភូមិតឹងបៀន ឃុំតឹងបៀន ស្រុកតឹងបៀន ខេង្តតៃនិញ ប្រទេសវៀតណាម
៧.ឈ្មោះ ខាន់ យី ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ ចងការប្រាក់នៅក្នុងកាសុីណូពិភពថ្មី
ទីលំនៅភូមិថាន់ឌឹក ឃុំបុងចាង ស្រុកក្រយូវ ខេត្តតៃនិញ ប្រទេសវៀតណាម (មានភារកិច្ច ចងការប្រាក់ )។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការជួយសង្គ្រោះ ដល់ជនរងគ្រោះ ដែលត្រូវឃុំខ្លួនចំនួន១៣នាក់ផងដែរ។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១.ទូរស័ព្ឌដៃចំនួន ០៩ គ្រឿង
២ នាឡិកាដៃចំនួន០១ គ្រឿង
៣. ប្រាក់ដុង វៀតណាមចំនួន ៦,៨៨៣,៣០០ ដុង
៤. កាបូបដៃចំនួន០៣
៥. លិខិតឆ្លងដែន ចំនួន០២ក្បាល
៦. អត្តសញ្ញាណប័ណ្ណវៀតណាម ចំនួន០៩សន្លឹក
៧. បណ្ណបើកបន្ទប់របស់ខាងកាសុីណូ០៩សន្លឹក។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។