អហ.ស្ទឹងត្រែង៖ ជនសង្ស័យឈ្មោះ នួន សំអូន អាយុ៤៧ឆ្នាំ ផ្សំគំនិតលួចលុយចំនួន (3400$+20លានរៀល)កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៧ និង០០នាទី នៅចំណុចគីឡូ3ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងជំនាញពន្លាតដែនដីចាប់ខ្លួន។
ជនរូបនេះបានរត់គេចខ្លួន ដល់ខេត្តស្វាយរៀង ទើបកម្លាំងជំនាញកងរាជអាវុធហត្ថ ធ្វើការពន្លាតទឹកដី សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាប់ខ្លួនបញ្ចូនមកកាន់ខេត្តស្ទឹងត្រែង ចាត់ការតាមផ្លូវច្បាប់។
បញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ នួន សំអូន បានផ្សំគំនិតជាមួយនឹង 1-ឈ្មោះនួន រ៉ន ភេទស្រី អាយុ54ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(អ្នកលួច) 2-ឈ្មោះវេង អៀក ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ៕