You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីបើកវគ្គបំប៉នស្តាប់ចម្លើយ អនីតជនរងគ្រោះក្នុងអំពើរំលោភបំពានលើផ្លូវភេទ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីបើកវគ្គបំប៉នស្តាប់ចម្លើយ អនីតជនរងគ្រោះក្នុងអំពើរំលោភបំពានលើផ្លូវភេទ

សៀមរាបៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីបើកវគ្គបំប៉នស្តាប់ចម្លើយ អនីតជនរងគ្រោះក្នុងអំពើរំលោភបំពានលើផ្លូវភេទ ក្រោមអធិបតីភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនិយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងលោកវរសេនីយ៍ទោ Michael Guillerm ទីប្រឹក្សាអាវុធហត្ថជាតិបារាំង អមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។