You are currently viewing ឈើប្រណិតប្រភេទធ្នង់ ចំនួន១៧៤ដុំ ត្រូវបានរកឃើញ

ឈើប្រណិតប្រភេទធ្នង់ ចំនួន១៧៤ដុំ ត្រូវបានរកឃើញ

រតនគិរីៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវើនសៃ សហការជាមួយកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណី លាក់ទុកឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវើនសៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទធ្នង់ ចំនួន១៧៤ដុំ ស្មើ ១៥៦០ម៉ែត្រ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។