កោះកុងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យបញ្ជីបណ្ដឹង និងបញ្ជីសរុប ក្នុងការឃាត់ខ្លួន របស់មន្រ្តីជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកោះកុង។
កិច្ចប្រជុំនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្ដម សុខ រឿន អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ និងដោយមានការចូលរួមពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង ទទួលការងារជំនាញនីមួយៗ ក្នុងមន្ទីរព្រហ្មទណ្ឌ និងប្រធានមន្ទីរយុត្តិធម៌ នាយ នាយរងការិយាល័យបទល្មើសព្រហ្មទណ្ឌ នាយ នាយរងការិយាល័យបទល្មើសគ្រឿងញៀន នាយ នាយរងការិយាល័យបទល្មើសជួញដូរមនុស្ស។