You are currently viewing ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះត្រួតពិនិត្យការងារជំនាញ នៅបញ្ជាការដ្្ឋាន កងរាជអាវុធហត្ថខេត្តកំពត

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះត្រួតពិនិត្យការងារជំនាញ នៅបញ្ជាការដ្្ឋាន កងរាជអាវុធហត្ថខេត្តកំពត

កំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិលើការងារជំនាញ របស់មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ មន្ទីរយុត្តិធម៍ មន្ទីរភស្ដុភារ និងសម្ភារ:បច្ចេកទេស នៃបញ្ជាការដ្្ឋាន កងរាជអាវុធហត្ថខេត្តកំពតប្រចាំឆ្នាំ២០១៦ ទិសដៅការងារ ឆ្នាំ២០១៧។

កិច្ចប្រជុំនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ប៑ុន ថូ នាយរងនាយកដ្ឋាន អធិការកិច្ចក្រសួងការពារជាតិ និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ព្រមទាំងលោកមេបញ្ជាការរង ទទួលការងារជំនាញនីមួយៗ នាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។