រតនគិរីៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានឱ្យដឹងថា ឈេីទាំងនោះ ត្រូវបានឈ្មួញខិលខូច បំរុងដឹកឆ្លងកាត់ យកទៅលក់ នៅប្រទេសវៀតណាម។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ចំនួន០២គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ពេញរថយន្តទាំង០២គ្រឿង (មិនទាន់វាស់វែង)។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។