ភ្នំពេញៈ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីកងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការ មានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន០៨នាក់ និងករណីលួចនិងទទួលផលចោរកម្ម០៣នាក់ រួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១០កញ្ចប់។
ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន និងលួច និងទទួលផលចោរកម្ម ដែលត្រូវបានមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះ៖
១. ឈ្មោះ យ៉ា រិន ភេទប្រុស អាយុ ៣៦ឆ្នាំ
២. ឈ្មោះ ឈួន សោភា ភេទស្រី អាយុ ៣០ឆ្នាំ
៣. ឈ្មោះ ណាំង ថា ភេទប្រុស អាយុ ៣០ឆ្នាំ
៤. ឈ្មោះ សុខ នាង ភេទប្រុស អាយុ ៣០ឆ្នាំ, អ្នកទាំង០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន នៅចំណុចផ្ទះសំណាក់ពន្លឺច័ន្ទ ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន០៦ថង់។
៥. ឈ្មោះ វណ្ណា វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ
៦. ឈ្មោះ ម៉េត សំបុក ភេទប្រុស អាយុ ២៩ឆ្នាំ, អ្នកទាំង០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន នៅចំណុចមុខផ្ទះសំណាក់ស្រែលាភ ផ្លូវ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រួមជាមួយវត្ថុតាងថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា ចំនួន០២ថង់។
៧. ឈ្មោះ សួន លឿង ភេទប្រុស អាយុ ១៩ឆ្នាំ
៨. ឈ្មោះ យន ប៊ុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន នៅចំណុចផ្លូវរថភ្លើង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងដកហូតថ្នាំញៀនជាប់ខ្លួន ប្រភេទក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ផងដែរ។
ដោយឡែកជនសង្ស័យពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម រួមមានៈ
១. ឈ្មោះ ភី នី អាយុ៣០ឆ្នាំ ,
២. ឈ្មោះ យ៉ង ឆេង អាយុ២៤ឆ្នាំ
៣. ឈ្មោះ អ៊ិន ចាន់ណារ៉ា អាយុ២៥ឆ្នាំ ។
តាមការស្រាវជ្រាវនិងស៊ើបអង្កេត របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាព របស់ជនសង្ស័យ បានឲ្យដឹងថាពួកគេ ទាំង២នាក់ ត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នពេញ ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធជាមួយករណីលួចកាច់កម៉ូតូមួយគ្រឿងនៅចំណុចខាងត្បូងវត្ត តាំងកសាង កាលពីអំឡុងដើមខែឧសភា ឆ្នាំ២០១៧ និងធ្លាប់លួចម៉ូតូបាន០៥គ្រឿង នៅចំណុចភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យកាលពីអំឡុងឆ្នាំ២០១៥ផងដែរ។
បន្ថែមពីលើនេះទៀត ឈ្មោះ ភី នី បានសារភាពថាបានប្រើប្រាស់គ្រឿងញៀន បានរយៈពេលប្រហែលមួយឆ្នាំមកហើយ។ រីឯឈ្មោះ យ៉ង់ ឆេង ក៏ធ្លាប់ប្រើគ្រឿងញៀនតាំងពីឆ្នាំ២០១០ និងធ្លាប់ចូលមណ្ឌលកែប្រែផ្តាច់សារធាតុញៀនបាន១ខែ តែចេញមកវិញក៏ប្រើប្រាស់គ្រឿងញៀនជាបន្តដដែល។