អហ.ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីហឹង្សាដោយមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ យកដែកទីបវាយក្បាលជនរងគ្រោះម្នាក់ឲ្យបែក ។
ជនសង្ស័យដែលបង្កហេតុការណ៍នេះឡើងមានឈ្មោះ 1-ឈ្មោះ ម៉ែន មិនា ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរ ព្រូឡានមានទីលំនៅភូមិព្រាល ឃុំព្រាល ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង
2-ឈ្មោះ ជា សុភី ភេទប្រុសអាយុ ៥៥ឆ្នាំ មុខរបរបើកឡានមានទីលំនៅភូមិទី១ ឃុំខ្សាមស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង 3-ឈ្មោះ ជុំ រក្សា ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរព្រូឡានមានទីលំនៅភូមិក្រាំងស្គៀ ឃុំក្រាំងស្គៀ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ជនទាំង៣នាក់នេះបានយកដែកទីបវាយក្បាលជនរងគ្រោះគ្រោះឈ្មោះយិន សុខុម ភេទប្រុស អាយុ33ឆ្នាំ មុខរបរ ធ្វើការរោងចក្រមានទីលំនៅភូមិវិហារខ្ពស់ ឃុំ
វាំងចាស់ ស្រុកឱដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលអោយរងរបួសជាទម្ងន់ ។
ក្រោយពីធ្វើសកម្មភាពវាយក្បាលជនរងគ្រោះឲ្យរបួសជាទម្ងន់ជនសង្ស័យទាំង ៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៥៥១ ឃាត់ខ្លួនបញ្ចូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តទៅតាមនីតិវិធី៕