You are currently viewing រកឃើញ ឈើប្រណិតប្រភេទរាជកុល និងប្រភេទធ្នង់ ជាច្រើនដុំ

រកឃើញ ឈើប្រណិតប្រភេទរាជកុល និងប្រភេទធ្នង់ ជាច្រើនដុំ

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណី លាក់ទុកផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានឱ្យដឹងថា
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការរកឃើញនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទរាជកុល ចំនួន ១៣២ កំណាត់ ស្មើនិង ៧៥,២៣៨ ម៉ែត្រគូប ។
២. ឈើប្រណិតប្រភេទធ្នង់ ចំនួន ១៥៩ កំណាត់ ស្មើនិង ២,៤០០ ម៉ែត្រគូប។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។