កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៏ឯក អ៊ុក ណាន់ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកផុស ដែលរងរបួសជើង ស្របពេលកំពុងបំពេញ បេសកម្ម កាល ពីយប់ថ្ងៃទី២៣ ខែឩសភា ឆ្នាំ២០១៧។
ក្នុងនោះដែរ មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏បាននាំយកជូននូវថវិកាចំនួន ៥ លាន ៤១ មុឺនរៀល ដែលបានមកពីការចូលរួមវិភាគទាន របស់ មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទៅជូនលោក អនុសេនីយ៏ឯក អ៊ុក ណាន់ សម្រាប់ទុកដោះស្រាយទុកលំបាកផងដែរ។
ទាំងនេះ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ទៅលើមន្ត្រីដែលនៅក្រោមឱវាត ដែលជាប្រសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹកដល់ គ្រប់មន្ត្រីកងរាជអាវុធហត្ថ ដែលជាថ្នាក់លើ ត្រូវយកចិត្តទុកដាក់ ថែទាំង មន្ត្រីកងរាជអាវុធហត្ថដែលនៅក្រោមឱវាត របស់ខ្លួនអោយបានល្អ ជាពិសេស នៅពេលដែលពួកគាត់ជួបទុក្ខលំបាកផ្សេងៗ។
(អត្ថបទ ម៉ាន់ ដាវីត)