You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០១៦

នៅបញ្ជាការដ្ឋាន កងរាជអាវធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០១៦

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ សៅ សារិទ្ធ នាយករង នាយកដ្ឋានអធិការកិច្ចអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ លើប្រធានបទចំនួន ០៤ រួមមាន-កិច្ចការបុគ្គលិក -ការងារគ្រឿងញៀន -ការងារពាក្យបណ្តឹង និងការងារអចលនទ្រព្យ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង និងអស់លោកជា ក្រុមការងារជំនាញអធិការកិច្ច របស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានមន្ទីរភស្តុភារ ប្រធានមន្ទីរសម្ភារៈបច្ចេកទេស នាយការិយាល័យ និងមន្ត្រីក្រោមឱវាទរបស់ជំនាញទាំង០៤ ។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៅ សារិទ្ធ បានមានប្រសាសន៏ថា ដោយផ្អែកលើ ស.ជ.ណ របស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងដោយមានការឯកភាពពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឯកភាព ឲ្យក្រុមការងារអធិការកិច្ចចុះត្រួតពិនិត្យលើ០៤ជំនាញ ក្នុងជំហានទី០១ ដើម្បីមានការឯកភាពគ្នាលើកិច្ចការងាររដ្ឋបាល ការគ្រប់គ្រងចំនួនទ័ព ការគ្រប់គ្រងអចលនទ្រព្យផ្សេងៗ របស់អង្គភាពនីមួយៗ ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តាងនាមឲ្យ ឯកឧត្ដម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមឲ្យជំនាញអនុវត្តន៍ទៅតាមការណែនាំរបស់ក្រុមការងារបច្ចេកទេស និងបំពេញទៅតាមឧបសម្ព័ន្ធដែលមានជូនស្រាប់ និងធ្វើការឯកភាពគ្នាជាមួយក្រុមការងារបច្ចេកទេសផងដែរ។