តាកែវៈ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ប៊ុន ថូ នាយករង នាយកដ្ឋានអធិការកិច្ចអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ លើប្រធានបទចំនួន ០៥ រួមមាន-កិច្ចការបុគ្គលិក -ការងារគ្រឿងញៀន -ការងារយុត្តិធម៌-ការងារធានាភស្តុភា បច្ចេកទេស និងការងារ អចលនទ្រព្យ របស់អង្គភាព។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ និងអស់លោកជា ក្រុមការងារជំនាញអធិការកិច្ច របស់អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ ប្រធានមន្ទីរភស្តុភារ ប្រធានមន្ទីរសម្ភារៈបច្ចេកទេស នាយការិយាល័យ និងមន្ត្រីជំនាញទាំង០៥ របស់កងរាជអាវុធហត្ថខេត្តតាកែវ ។