ឧត្តរមានជ័យៈ នៅវេលាម៉ោង១៤ និង ០០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័ត និងនាយទាហាន នាយទាហានរង ចំណុះកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៤៩នាក់ ។
ក្នុងពិធីនោះដែរលោកវរសេនីយ៍ត្រី ឈន សុធាតុ នាយការិយាល័យបុគ្គលិក បានអានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។