ពោធិ៍សាត់: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ច ជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ កងអនុសេនាធំចល័ត និងនាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន៥៣នាក់។
(អត្ថបទ ម៉ាន់ ដាវីត)