ព្រះវិហារៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនិយ៍ត្រី ប៊ូ គឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ បានយកអំណោយរបស់
ឯកឧត្ដម ឧត្តមសេនិយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមមាន អង្ករចំនួន០២បាវ និងថវិកា ចំនួន២០ម៉ឹុនរៀល ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោក ណម ឈៀង អាយុ៥៥ ឆ្នាំ ជាប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ដោយជរាពាធ ស្ថិតនៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
(អត្ថបទៈ ម៉ាន់ ដាវីត)