You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបអនុព័ន្ធយោធាជើងគោកថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបអនុព័ន្ធយោធាជើងគោកថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក Sarayut Boonjue អនុព័ន្ធយោធាជើងគោកថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន នាយខុទ្ទកាល័យ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញចូលរួមផងដែរ។