កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំងជំនាញវិស្វកម្មចុះត្រួតពិនិត្យការសាងសង់ទំនប់ទឹកនិងស្ថានីយផលិតទឹកស្អាតប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ។ មជ្ឈមណ្ឌលនេះ បានកសាងហេដ្ឋារចនាសម្ពន្ធជាច្រើនដូចជា ប្រព័ន្ធផ្លូវ លូ បណ្តាញអគ្គិសនី អគារស្នាក់នៅ អគារពហុសិក្សា ផ្ទះបាយ បន្ទប់អនាម័យ ទីលានឧបសគ្គ ។ល។
ថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានខិតខំប្រឹងប្រែងពុះពារដោះស្រាយថវិកា ដើម្បីសាងសង់ទំនប់ទឹក និងស្ថានីយផលិតទឹកស្អាតអោយបានច្រើនបន្ថែមទៀតផងដែរ។