ស្ទឹងត្រែងៈ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមប៉ាង បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមប៉ាង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការ ចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ម៉ាកសាំុយ៉ុង ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ចំនួន២៨ដុំ ស្មើនឹង ០,៥០៥ម៉ែត្រគូប។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។