You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត

កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត

ប៉ៃលិនៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករតនៈមណ្ឌល និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិ បឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយបទល្មើសខាងលើរួមមានឈ្មោះៈ
១. យឹម ភាព ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ សង្កែជ្រុំ ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២. ហុក ប៊ុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។

មន្ត្រីដដែល បានបន្តឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការ ចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទគ្រញូង ចំនួន៩២ដុំ ដែលមានទម្ងន់ស្មើ១៧២២គីឡូ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)