ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមការិយាល័យបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័ត និងនាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។