បន្ទាយមានជ័យៈ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រគល់បាល់ទាត់៤០៥គ្រាប់ដល់សិក្សានុសិស្សចំនួន៣០ក្រុម ដែលជាកីឡាបាល់ទាត់ទូរទាំងខេត្តដែលត្រូវបានធ្វើឡើង ។
លោក ស្តើង តុងហឹង ប្រធានមន្ទីអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានប្រគល់បាល់ទាត់ចំនួន៤០៥គ្រាប់ដល់ក្រុមកីឡាករនិងកីឡាការនីចំនួន៣០ក្រុមទូរទាំងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖បាល់ទាត់ចំនួន៤០៥គ្រាប់ដែលត្រូវប្រគល់ជូន៣០ក្រុមមាន ១.សិក្សានុសិស្សមកពីវិទ្យាល័យចំនួន២៧ក្រុម ២.ក្រុមសិស្សគរុកសលនិងវិក្រិត្តការខេត្តបន្ទាយមានជ័យចំនួន១ក្រុម ៣.ក្រុមបាល់ទាត់សកលវិទ្យាល័យ១ក្រុម៤.ក្រុមបាល់ទាត់មន្តី្រមន្ទីអប់រំយុវជននិងកីឡាខេត្តចំនួន១ក្រុម។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយបានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៍ដូចជាមានការណែនាំពី ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ហើយបាល់ទាត់ដែលត្រូវបានប្រគល់ជូនកីឡាករ និងកីឡាការនី គឺមានការចូលរួមឧបត្ថម្ភពីសាខាធានាគារអេស៊ីលីដាខេត្ត និងសាខាធាគារអេអ៊ឹមខេត្តបន្ទាយមានជ័យដែលចូលរួមលើវិស័យអប់រំកីឡា។
លោកបានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់លើវិស័យកីឡា និងលុបបំបាត់គ្រឿងញៀន ហើយអោយសិក្សានុសិស្ស និងយុវជនចាប់យកវិស័យកីឡា គឺសុខភាពនិងត្រូវនៅអោយឆ្ងាយពីគ្រឿងញៀនចូលរួមលុបបំបាត់គ្រឿងញៀនយើងទាំងអស់គ្នាត្រូវឆ្លើយថា៖ទេចំពោះគ្រឿងញៀន ដើម្បីសុខភាពខ្លួនឯងគ្រួសារនិងប្រទេសជាតិមានសុខសន្តិភាព៕