ឧត្តរមានជ័យ : ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ និងក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ នៅវេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចុងកាល់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ និងមានជម្ងឺប្រចាំកាយ ចំនួន ០១គ្រួសារ ដែលមានឈ្មោះ សេង អេង ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃធំ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ បានឱ្យដឹងថា សម្ភារៈមួយចំនួនដែលត្រូវបាននាំទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រនោះ រួមមាន ÷
១. អង្ករ ០៣ការ៉ុង
២. មី ០២កេស
៣. ទឹកផ្លែឈើ ០១កេស
៤. នំធុង ០១ធុង
៥. ត្រីខរ ០២យួរ
៦. សារ៉ុង ០២
៧. ទឹកត្រី ០៨ដប
៨. ទឹកសុីអីុវ ០៨ដប
៨. ប៊ីចេញ ០១គីឡូ
៩. ស្ករសរ ០១គីឡូ
១០. ខ្ទឹមសរ ០១គីឡូ
១១. អំបិល ០១គីឡូ
១២. ប្រេងឆា ០១ដប
១៣. ទឹកដោះគោឆៅ ០២យួរ និងថវិកា ចំនួន២០មឺុនរៀល។
(អត្ថបទ ម៉ាន់ ដាវីត)