ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាស្រុកមេមត់ បានរៀបចំពិធីប្រជុំដាក់ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព នៃទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ បញ្ជាការដ្ឋានអង្គរក្ស តំបន់សឹករង ស្នងការនគបាលខេត្តត្បូងឃ្មុំ យោធភូមិភាគ២ និងតំណាងស្ថាប័នផ្សេងៗដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
