You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

រតនគិរីៈ នៅវេលាម៉ោង១៨ និង២០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៏ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សំ ចាន់ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
២. ដា លីដេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
៣. កែវ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ ០.៩២ក្រាម
២. ម៉ូតូ ចំនួន០២គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងប្រាក់ខ្មែរចំនួន១១ ០០០ រៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត៌)