ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយវិញ្ញាសាប្រឡងវប្បធម៌ សិល្ប: ប្រគុំតន្រ្តី និងប្រកួតកីឡាកងទ័ព ដើម្បីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើត កងរាជអាវុធហត្ថ
ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៤៥នាក់ ។
(អត្ថបទ ម៉ាន់ ដាវីត)