តាកែវៈ នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីប្រជុំបូកសរុប ដកបទពិសោធន៍ លទ្ធផល កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើរការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័ត និងនាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធ សរុបចំនួន៦៤នាក់។
(អត្ថបទ ម៉ាន់ ដាវីត)