កណ្តាល: នៅវេលាម៉ោង០៨ និង០០ នាទីព្រឹក ថ្ងែទី០៧ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ជាគ្រូឧទ្ទេសនាម បានធ្វើពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់នាយ នាយរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន នាយ នាយរង កងរាជអាវុធហត្ថ ចំណុះមូលដ្ឋាន ជាច្រើនរូបផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)