You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ចេញធ្វើសកម្មភាពមនុស្សធម៌

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ចេញធ្វើសកម្មភាពមនុស្សធម៌

កណ្តាល : ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ និងក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ នៅវេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈឧបភោគបរិភោគមួយចំនួន ដល់ប្រជាពលរដ្ឋទីទាល់ក្រ និងមានជម្ងឺប្រចាំកាយ ចំនួន ០១គ្រួសារ ដែលមានឈ្មោះ នួន ផាន់ណា ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកៀនស្វាយ ខេត្តកណ្តាល។


(អត្ថបទ ម៉ាន់ ដាវីត)