កំពង់ធំៈ នៅវេលាម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ខេត្តកំពង់ធំ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ម៉ិក ដារីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ខេត្តកំពង់ធំ
២. ហួ ទី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតាត្រាវ ឃុំបល្លង្គ័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៩កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣. កាបូប ចំនួន០១
៤. ប្រាក់ខ្មែរ ចំនួន២០មឺុនរៀល និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)