You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីល្បែងសីុសង

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីល្បែងសីុសង

កំពង់ស្ពឺៈ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបសេដ្ឋ បានធ្វើការបង្រ្កាប ករណីល្បែងសីុសង (កន្ទុយលេខ)ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. ស្រេង រតនា អាយុ៣៣ឆ្នាំ
២. ខិន ពុទ្ធា ភេទស្រី អាយុ២៥ឆ្នាំ
៣. ពិល ទុង អាយុ១៧ឆ្នាំ ។
អ្នកទាំង០៣ រស់នៅចំណុចកើតហេតុខាងលើ។

ក្នុងការបង្ក្រាបនេះផងដែរ កម្លាំងអាវុធហត្ថក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន រួមមាន៖ ប្រាក់៣៣ម៉ឺនរៀល ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿង ប៊ីច១៩ដើម ហ្វឺត៤ដើម កាស្យូ២គ្រឿង ត្រាវាយក្រដាស់ឆ្នោត១ សៀវភៅឆ្នោត៤ក្បាល ក្រដាស់កត់ ឆ្នោតរួច៤សន្លឹក កាបូន២ដុំ បន្ទាត់១ ទឹកលុប២ដើម ប្រដាប់កិបក្រដាស់១។

ជនសង្ស័យ និងវត្តុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។