You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហីុ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ

ឧត្តមសេនីយ៍ត្រី អេង ហីុ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ

កំពង់ធំ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលមានកម្លាំងចូលរួមប្រមាណ២៦៥នាក់។
ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។
ការផ្សព្វផ្សាយនេះ ផ្អែកលើខ្លឹមសារដែលដាក់ចេញសំខាន់ៗដូចជា អំពីព្រឹត្តការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅ និងធ្វើបទបង្ហាញអំពីកងរាជអាវុធហត្ថ, បញ្ហាព្រំដែន, តួនាទី ភារកិច្ចទទួលខុសត្រូវ ស្របតាមរចនាសម្ព័ន្ធ, សិទ្ធិនិងកាតព្វកិច្ចក្នុងនាមជាអាវុធហត្ថ, សិទ្ធិនិងករណីកិច្ចក្នុងនាមជាប្រជាពលរដ្ឋ, ការកសាងខ្លួនឱ្យក្លាយជាអាវុធហត្ថឆ្នើម គំរូ និងមានស្នាដៃល្អ, ការគោរពវិន័យ និងសាមគ្គីឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយបទបញ្ជា ៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ទូទាំងប្រទេស ២៥រាជធានី ខេត្ត រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០១៥ ទើបចប់។ សមាសភាពដែលត្រូវចុះទៅអប់រំផ្សព្វផ្សាយមាន៣ក្រុម៖ ក្រុមទី១ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅផ្សព្វផ្សាយចំនួន ៩ រាជធានី ខេត្ត។ ក្រុមទី២ ដឹងនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅផ្សព្វផ្សាយចំនួន ៨ខេត្ត។ ក្រុមទី៣ ដឹងនាំដោយលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅផ្សព្វផ្សាយចំនួន ៨ខេត្ត។ ការអប់រំផ្សព្វផ្សាយមកដល់ថ្ងៃនេះ សរុបទាំង៣ក្រុមបានចំនួន២១ រាជធានី ខេត្ត៕
850633604_89082_10365191158644557324

850636144_87312_11529871102229200597

850636587_89847_4567877870398896507

850632722_87993_6299758644193698282

850633615_88363_6571372013228282883

850632363_89207_6457485607359290193

850633591_88410_15463173359673548939

850633389_88886_5635905941560985800

850632903_88874_16519397624647153948

850635542_89591_11170327460462140204

850637071_88611_16498150478923187193

850636695_88547_1044622178372800706

850636278_88429_14218284814731508049