កំពង់ធំ : ដោយយោងទៅតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកជាសំខាន់ ជាក់ស្តែង នៅវេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ បានចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈឧបភោគបរិភោគមួយចំនួន ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងជួបការលំបាក ចំនួន ០២គ្រួសារ រស់នៅភូមិព្រៃគគី និងភូមិស្វាយ ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
(អ.ប ម៉ាន់ ដាវីត)