You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

ក្រចេះៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ការរក្សាទុក ឫជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្ត

ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត នាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន១៧៣នាក់។


(អ.ប ម៉ាន់ ដាវីត)